Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យថ្លែងពុំចេញ! បន្ទាប់​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​លេ.ប​ច្រាស​ដុសឆ្មេញ ១៦ ដង ព្រោះ​ជឿ​ថា…

spot_img

ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ មកពីរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីលេបច្រាសដុសធ្មេញ ១៦ ដង និងព្រមទាំងដែកគោលផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្មេងប្រុសឈ្មោះ Harish Devi មានទម្លាប់សុីដី ដូច្នេះហើយ រូបគេក៏ត្រូវបានណែនាំដោយ “អ្នកជំនាញវេជ្ជសាស្ត្រ” ថា ការលេបជក់ អាចជួយគាត់កម្ចាត់ទម្លាប់នៃការញ៉ាំកខ្វក់។ ក្រុមគ្រួសាររបស់ក្មេងប្រុសនេះក៏ជឿថា វត្ថុទាំងនោះអាចជួយការពារខ្មោច មិនឲ្យចូលក្នុងខ្លួនក្មេងប្រុសនោះផងដែរ។

តែទោះជាយ៉ាងណា បន្ទាប់ពីលេបច្រាស់ដុសឆ្មេញក់ និងដែកគោល រួច Harish ស្រាប់តែចាប់ផ្តើមឈឺក្រពះធ្ងន់ធ្ងរតែម្តង។ ក្មេងប្រុសនេះត្រូវបានគេនាំទៅកាន់មហាវិទ្យាល័យវេជ្ជសាស្ត្រ Baba Raghav Das ហើយគ្រូពេទ្យបានធ្វើការវះកាត់សង្គ្រោះជីវិតភ្លាមៗ។

បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់ Harish មានភាពប្រសើរឡើង បន្ទាប់ពីការវះកាត់ ហើយគ្រូពេទ្យសង្ឃឹមថា គាត់នឹងជាសះស្បើយពេញលេញក្នុងពេលឆាប់ៗនេះ។

តែយ៉ាងណា គ្រូពេទ្យនៅ​មិនទាន់ដឹងច្បាស់ នូវអ្វីដែលធ្វើ​ឱ្យ Harish ​មានទម្លាប់ស៊ីដីបែបនេះនោះទេ។ មនុស្សជាច្រើនជឿថា ការញៀនរបស់ Harish ទៅនឹងភាពកខ្វក់ អាចបណ្តាលមកពីការឈឺចាប់ atopic ហើយរូបគេញ៉ាំកខ្វក់ ឬដីឥដ្ឋ ដើម្បីបំបាត់បញ្ហាក្រពះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីដើមខែនេះ ករណីស្រដៀងគ្នានេះ ក៏បានកើតឡើងជាមួយបុរសជនជាតិលីទុយអានី ដោយបុគ្គលរូបបានលេប វីស គ្រាប់ផ្លែឈើ និងកាំបិត ដើម្បីព្យាយាមបញ្ឈប់ការផឹក។ ក្នុងអំឡុង​ពេលវះ​កាត់រយៈ​ពេល​៣​ម៉ោង ក្រុមវេជ្ជបណ្ឌិតពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង​បន្ទាប់រកឃើញលោហៈ​ប្រហែល ៩០០ ក្រាម​នៅក្នុងពោះ​បុរសនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×