Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍បុរស២នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុកម្នាក់ៗ ៣០ ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាងកន្លះ គីឡូក្រាម !!!

spot_img

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជាប់ចោទ ២ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធធានាគារ ម្នាក់ៗ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង កន្លះគីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

លោកជំទាវ ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទចំនួន ០២នាក់ មានឈ្មោះ ទី១ ឈ្មោះ ឡោង សុធារិទ្ធ ភេទប្រុស រស់នៅភូមិ ២ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងទី២ ឈ្មោះ គីម សុខហៃ ភេទប្រុស រស់នៅភូមិ ២ សង្កាត់ផ្សារដេប៉ូ , ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកជំទាវចៅក្រមបានថ្លែងបន្តថា ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

តែពួកគេបានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានី ភ្នំពេញ មកកាន់សាលាឧទ្ធរណ៍។
ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះសំណាក់មួយ សិត្ថក្នុងសង្គាត់ផ្សារដេប៉ូ ទួលគោក រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតបានគ្រឿងញៀន ចំនួន ២១ កព្ចាប់ មានទម្ងន់សរុប ៥០០, ២៧ ក្រាម។

នាពេលសវនាការ ជនជាប់ចោទទំាងពី បានឆ្លើយសារភាពថា ពួកគេទំាងពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។
ពួកគេបានសុំឲ្យតុលាការឧទ្ធរណ៍មេត្តា បន្ធូរបន្ថយទោសពួកគេ ពីព្រោះទណ្ឌកម្ម ដែលតុលាការថ្នាក់ក្រោម កាត់ទោសឲ្យជាប់គុក ក្នុងម្នាក់ៗ ៣០ ឆ្នាំនេះ គឺ ច្រើនណាស់ចំពោះពួកគេ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

spot_img
×