Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ អន្តរាគមន៍យ៉ាងសកម្ម ខិតខំបិទផ្ចិតចំណុចទំនប់សណ្តរស្ទឹកព្រែកត្នោតបាក់ ដើម្បីបញ្ជៀសហានិភ័យ

ភ្នំពេញ ៖ ចាប់ពីវេលាម៉ោង៣ទៀបភ្លឺរហូតដល់រសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ឯកឧត្តម ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ លោកប្រធាននាយកដ្ឋានជំនាញ ទីប្រឹក្សា និងក្រុមមន្រ្តីបច្ចេកក្រសួង បានចុះពិនិត្យ និងដឹកនាំបញ្ជាការងារអន្តរាគមន៍ផ្ទាល់ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រហូតមកដល់វេលាម៉ោង ១៦និង០០នាទីរសៀលនេះ ក្រុមការងារបច្ចេកទេសក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ចំនួន ០៥គ្រឿង ដីខ្សាច់ជាច្រើនឡាន សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ បញ្ជាការដ្ឋានយោធភូមិភាគពិសេស៧០៦ អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ កំពុងបន្តការងារអន្តរាគមន៍យ៉ាងសកម្ម ខិតខំបិទផ្ចិតចំណុចទំនប់បាក់នេះ ដើម្បីបញ្ជៀសហានិភ័យ គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំពីមុខទឹកនៃទីតាំងនេះ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×