Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ ! លិចលឺ ខេមរៈ សិរីមន្ត ត្រៀមរើបង្វិចចេញពីហង្សមាស?

spot_img

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមានការលិចលឺព័ត៌មាន ដ៏រសើបមួយពាក់ព័ន្ធនឹងកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រៀមរើបង្វិចចេញពីផលិតកម្មហង្សមាសនាពេលខាងមុខនេះ ក្រោយចប់កុងត្រា។
ពាក្យចចាមអារាមខាងលើនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតប និងទទួលជាក់លាក់ពីភាគីពាក់ព័ន្ធ ដោយក្នុងនោះទាំងលោក ខេមរៈ សិរីមន្ត ផងដែរ។

យ៉ាងណាក៏ដោយការផ្លាស់ប្តូរទ្រនំសម្រាប់តារាចម្រៀងដែលល្បីៗនោះ ភាគច្រើនមិនត្រូវបានសាមីខ្លួន និងផលិតកម្មបញ្ចេញឲ្យទស្សនិកជនបានដឹងជាមុនឡើយ ពោលគឺត្រូវរងចាំបទចម្រៀងពួកគេត្រូវបានចេញនៅលើទីផ្សារជាមុនសិន។
វាមិនមែនជារឿងអ្វីចម្លែក និងថ្មីឡើយសម្រាប់តារាចម្រៀងជួរមុខដែលបានធ្វើការផ្លាស់ប្តូរផលិតកម្មដែលខ្លួនច្រៀងនោះ។

ជាឧទាហរណ៍កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គ្មានអ្នកម្នាក់ស្មានត្រូវទេថា លោកអាចចាកចេញពីហង្សមាសមកជ្រកនៅផលិតកម្ម Galaxy Navatra ដែលជាផលិតកម្មថ្មីថ្មោងនោះឡើយ។
មិននឹកស្មានដល់ ដោយសារលោក ព្រាប សុវត្ថិ បានឈរជើងយ៉ាងរឹងមាំរួចទៅហើយនៅផលិតកម្មហង្សមាសអស់ជាច្រើនឆ្នាំ។ ប៉ុន្តែតារាចម្រៀងរូបនេះនៅតែអាចចាកចេញបាន។

មិនខុសពីរឿងខាងលើសម្រាប់តារាចម្រៀងលោក ខេមរៈ សិរីមន្ត វិញវាក៏អាចកើតមានឡើងដូចករណីលោកព្រាប សុវត្ថិ ដូចគ្នា។
លោក ខេមរៈ សិរីមន្ត ក៏មិននឹកស្មានដល់ថា លោកចាកចេញពីផលិតកម្មសាន់ដេចូលមកហង្សមាសនោះឡើយ ខណៈពេលរឿងនេះលោកធ្លាប់បានបដិសេធជាញឹកញយ។

យ៉ាងណាមានចំណុចមួយចំនួនដែលអាចសន្និដ្ឋានថា លោក ខេមរៈ សិរីមន្ត អាចនឹងមកជ្រកនៅផលិតកម្ម Galaxy Navatra នោះគឺ តារាចម្រៀងរូបនេះបានបណ្តាក់ទុនរកស៊ីលើជំនួញដី និងអចលនទ្រព្យមួយចំនួនទៀត ជាមួយនឹងឧកញ៉ាវ័យក្មេងសម្បូរទ្រព្យលោក ឡេង ណាវ៉ាត្រា ក្នុងនោះលោក ព្រាប សុវត្ថិ ក៏ដូចគ្នា។

មួយទៀតផលិតកម្ម Galaxy កំពុងប្រើទុនយ៉ាងសន្ធឹកសន្ធាប់ សម្រាប់ការផលិតបទចម្រៀងខ្នាតអន្តរជាតិ ដោយនៅក្នុងនោះក៏មានយុទ្ធសាស្ត្រអូសទាញ តារាចម្រៀងដែលល្បីស្រាប់មកចូលរួម ដើម្បីពង្រីកទីផ្សាររបស់ខ្លួនផងដែរ។
ម្យ៉ាងទៀតនៅផលិតកម្មហង្សមាស កំពុងប្រមូលផ្តុំនូវតារាចម្រៀងថ្មីៗជាច្រើន ដែលនោះធ្វើឲ្យលោក ខេមរៈ សិរីមន្ត អាចកាត់បន្ថយការចេញបទថ្មីៗទាន់ទីផ្សារ។

ទោះជាយ៉ាងណាខាងលើនេះគ្រាន់តែជាទស្សនៈ និងការគិតពីមហាជនក្រៅផ្លូវការប៉ុណ្ណោះ ខណៈពេលអ្វីៗនៅមិនទាន់ចេញជារូបរាងនៅឡើយ។
យ៉ាងណា មានមតិខ្លះលើកឡើងថា ប្រសិនបើលោក ខេមរៈ សិរីមន្ត ពិតជាទៅផលិតកម្ម Galacxy ពិតនោះគឺលោកនឹងអាចបាត់ឱកាស នៅក្នុងការបង្ហាញមុខធ្វើជាគណៈកម្មការដាក់ពិន្ទុនៅក្នុងកម្មវិធីល្បីៗ លំដាប់ពិភពលោកដែលផលិតកម្មហង្សមាសបានរៀបចំ។
ម្យ៉ាងទៀតការមកជ្រកនៅផលិតកម្ម Galaxy លោកនឹងជួបគូរប្រជែងទីផ្សារបទចម្រៀងជាមួយលោក ព្រាប សុវត្ថិ ដែលមិនខុសពាក្យគេថា ភ្នំមួយមិនអាចមានខ្លាពីរនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×