Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គឹម លីហ្សា ប្រឹងលក់ម្ជូរ រហូតពង្រីកហាងភ្លាមមិនភ្លេចអំពើល្អជួយពេទ្យគន្ឋបុប្ឋា

spot_img

ភ្នំពេញ ៖ អ្នកនាងគឹម លីហ្សា ដែលបានដាក់ចិត្តមករស់នៅស្រុកខ្មែរ ចោលអូស្ត្រាលី បានខិតខំគិតច្នៃ បង្កើតមុខរបរររកស៊ីមិនដែល ទំនេរដៃឡើយ។ ឆ្លងកាត់របរច្រើនមុខ ឃើញថា អាជីពលក់ម្ជូរ របស់គឹម លីហ្សាទទួលបានភាពគាប់ប្រសើរ ល្បីឆ្ងាញ់ ហើយគាំទ្រពីភ្ញៀវជាច្រើន។ ឆាប់ៗខាងមុខនេះ គឹម លីហ្សា នឹងសម្ពោធហាងថ្មី បើកលក់ម្ជូរ មួយកន្លែងទៀត ហើយថ្ងៃពិធីនោះនឹងប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ឋបុប្ឋា ដើម្បីចាត់ចែងចាំបាច់។

ថ្មីៗនេះ តារាសម្តែង គីម លីហ្សា បានបង្ហើបថា នាងនឹងបើកហាងលក់ម្ជូរក្រឡុក គីម លីហ្សា មួយទៀត នៅម្តុំមុខវត្តបុទុម ដើម្បីបំពេញសេចក្តីត្រូវការ អតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់នាង នៅម្តុំប៉េងហួតបឹងស្នោរ ផ្គត់ផ្គត់អតិថិជនមិនគ្រប់គ្រាន់ និងមានការយឺតយ៉ាវព្រោះតែអតិថិជនខ្លះនៅឆ្ងាយពីហាង។

ដូច្នេះ ដើម្បីបម្រើអតិថិជន ឲ្យបានលឿនរហ័ស សេវាទាន់ចិត្ត គីម លីហ្សា សម្រេចបើកហាងថ្មីមួយទៀត នៅផ្ទះលេខ១១ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅថ្ងៃសម្ពោធហាង គីម លីហ្សា ម្ជូរក្រឡុក នៅថ្ងៃទី៣១ តុលា ខាងមុខនេះ នាងបានបញ្ជាក់ថា ថវិកាដែលបានមកពីការលក់ម្ជូរនៅថ្ងៃសម្ពោធហាងនោះ នាងសម្រេចយកទៅផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ១ ខែវិច្ឆិកា ២០២១។

យ៉ាងណាក៏ដោយ គេរមែងមើលឃើញថា គឹម លីហ្សា ចាប់តាំងពីមានរបរលើអនឡាញមក នាងរមែងជួយ ការងារមនុស្សធម៌ សង្គម ដូចជាកុមារកំព្រា ចាស់ជរា និងមន្ទីរពេទ្យ។ កាយវិការល្អបែបនេះហើយទើប ធ្វើឲ្យនាងទទួលបានការកោតសរសើរ ពីទឹកចិត្តល្អ សមជាតារាលេចធ្លោ ទោះមានបានមិនភ្លេច សាងទង្វើល្អ ជាគម្រូរលកក្រោយ៕រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×