Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ អះអាងថា លិខិតដែលផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម កំណត់ឲ្យ ជាប់ជាស្ថាពរ ជាលិខិតក្លែងក្លាយ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយនូវលិខិតមួយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់ឲ្យ ជាប់ជាស្ថាពរដោយមិនកំណត់និទ្ទេសមកនោះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសច្រានចោលនិងបដិសេធ ដោយបានអះអាងថា គឺជាលិខិតក្លែងក្លាយ ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា លិខិតដែលផ្សព្វផ្សាយ អំពីការជាប់ជាស្ថាពរ របស់បេក្ខជននោះ គឺជាលិខិតក្លែងក្លាយ ក្រសួងអប់រំ សូមច្រានចោលលិខិតក្លែងក្លាយនោះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×