Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ ក្រាបបង្គំថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ ៖ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយ នូវមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង ក្នុងឱកាសគម្រប់ខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាទិវាដ៏មហានក្ខត្តឫក្សវិសេសវិសាល ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយ នូវមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង ក្នុងឱកាសគម្រប់ខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ។

ជាការពិតណាស់ ក្នុងព្រះបរមសិរីរាជសម្បត្តិដ៏ពិសិដ្ឋ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយកព្រះទ័យទុកដាក់ អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញនូវព្រះរាជបេសកកម្ម និងព្រះរាជសកម្មភាពជាច្រើន ក្នុងវិស័យការទូត សង្គមកិច្ច មនុស្សធម៌ សុខុមាលភាពសាធារណៈ និងបានប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតជាបន្តបន្ទាប់ ជួយ សម្រាលបន្ទុករបស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់ ធ្វើឱ្យប្រទេសជាតិនៅតែរក្សាបាន “សន្តិភាព” អធិបតេយ្យ ភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរគ្រប់មជ្ឍដ្ឋាន។

ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬទិ្ធបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×