កំពង់ឆ្នាំង ៖ ប្រជានេសាទស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ ពួកគាត់ចាប់បានក្រពើចំនួន៣ក្បាលបន្ថែមទៀត ។
ដោយក្នុងនោះ ក្រពើនិមួយៗមានទម្ងន់ចាប់ពី ២គីឡូក្រាម រហូតដល់ ៤គីឡូក្រាម និងមានប្រវែងចាប់ពី ១ម៉ែត្រ ទៅ ១,៣ម៉ែត្រ។
ការចាប់បានសត្វក្រពើជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រ ចំណុចក្បែរដីវត្តទួលវិហារក្នុងស្ថិតក្នុង ភូមិកោះឡូត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ការចាប់បានក្រពើជាបន្តបន្ទាប់នេះ ធ្វើឲ្យប្រជានេសាទមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសគឺពួកគាត់បានចុះទៅនេសាទ នៅពេលយប់ និង សូមសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មេត្តាចាត់វិធានការបន្ទាន់ ជូនពួកគាត់ផងបើមិនដូច្នោះទេ ប្រាកដជាមានហានិភ័យខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋ ក្នុងភូមិទាំងមូលជាពិសេសគឺកូនក្មេងតូចៗ៕ រក្សាសិទ្ធិដោយ ៖ សួង សាម






