Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ទណ្ឌកម្មយុវជនម្នាក់ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្ម យុវជនជាប់ចោទគ្រឿងញៀនម្នាក់ ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធការ រក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញ ។

លោក ជំទាវ ខៀវ សុខា ជាប្រធានចៅក្រមជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ លឹម មករា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាដក ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់មកតុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ ។

ជនជាប់ចោទ លឹម កមរា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និង រឹបអូសបានថ្នាំញៀនចំនួន ១៨កញ្ចប់ និង សម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×