ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុ.កជញ្ជាំងផ្ទះពលរដ្ឋ អស់មួយផ្ទាំងធំ រួចបន្តទៅបុ.កផ្ទប់នឹងបង្គោលភ្លើងពេញទំហឹង បណ្ដាលរថយន្តខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែ តុលា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងថ្មី OICចំណុចរង្វង់មូលនាងកែ ន្ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកAGUSRពណ៌សពាក់ផ្លាកលេខកម្ពុជា MONIKA09 ធ្វើដំណើរតាមបណ្តោយផ្លូវ0IC ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុ.កជញ្ជាំងផ្ទះប្រជាពរដ្ឋពេញទំហឹង និងបង្គោលភ្លើងបណ្ដាលឲ្យរថយន្តផុងផ្ទប់បង្គោលភ្លើង ខ្ទេ.ចមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត







