ភ្នំពេញ៖ បន្ទាប់ពីធនាគារ អេស៊ីលីដា បានដាក់ឱ្យដំណើការជាផ្លូវការនូវប្រើប្រាស់នូវសេវាទូទាត់តាម «KHQR Code» មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានអតិថិជនរបស់ធនាគារ អេស៊ីលីដាផ្ទាល់ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា បានកំពុងប្រើប្រាស់យ៉ាងផុលផុសរៀងរាល់ថ្ងៃ ខណះដែលទាំងម្ចាស់ហាង និងអ្នកស្កេនក៏មានការសប្បាយចិត្តរីករាយ ក្នុងការប្រើប្រាស់ដោយសារមិនចាំបាច់មាន QR ច្រើនស្ថាប័ន។
អ្វីដែលកាន់តែពិសេសនោះ គឺហាងមាន KHQR គឺ ត្រូវបានគេមើលទៅហាក់ដូចជា បានកំពុងបម្រើអតិថិជនគ្រប់ធនាគារ ការពារហានីភ័យផ្សេងៗ ដោយមិនចាយក្រដាស់ប្រាក់ ដែលអាចបង្កហានិភ័យឆ្លងមេរោគផ្សេងៗ ឬបាត់បង់ដោយប្រការណាមួយនោះ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ក្នុងប្រទេសកម្ពុជា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។
សម្រាប់អតិថិជន នៅធនាគារ ឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់ធនាគារ អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅប្រទេសកម្ពុជា តាមរយៈ អេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕