Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការល្អ ជាមួយកម្ពុជា

ភ្នំពេញ ៖ សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបបិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Markus Burli ប្រធានសហប្រតិបត្តិការស្វីស លោក Fabrice Etienne ភារធារីនៃស្ថានទូតបារាំង និងលោក Clemens Beckers ប្រតិភូនៃសហភាពអឺរ៉ុប កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ ពីកិច្ចសប្រតិបត្តិការស្អិតរមួតបន្ថែមទៀត រវាងកម្ពុជា និងសហភាពអឺរ៉ុប លើការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការពង្រឹងការចិញ្ចឹមសត្វ ដែលមានមានតម្លៃខ្ពស់នៅក្នុងទីផ្សារ និងក្នុងគោលបំណងពាណិជ្ជកម្មសម្រាប់ទីផ្សារអឺរ៉ុប ការអប់រំធនធានមនុស្ស ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បច្ចេកទេសគ្រប់គ្រងសំណល់សំរាម និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ពីវត្តមានអញ្ជើញចូលរួមក្នុងសន្និសីទពិភពលោក ស្តីពីអាកាសធាតុ COP26 នឹងត្រូវធ្វើឡើង នៅទីក្រុងហ្ក្លាស្កូវ ចក្រភពអង់គ្លេស នាពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×