Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅ​ស្រុក​សាមគ្គី​មានជ័យ ផ្អើល​អស់​ប្រជាពលរដ្ឋ​ពេញ​ភូមិ​សមត្ថកិច្ច​បានត្រឹមតែ​រើស​សំបក​កា​ទូ​សយ​កមក​ធ្វើ​របាយការណ៍

កំពង់ឆ្នាំង ៖ មាន​ករណី​បើករថយន្ត​ប្រដេញ​គៀរ​គ្នា និង ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ នៅក្នុង​ឃុំ​ខ្នា​ឆ្មា ស្រុក​សាមគ្គី​មានជ័យ កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ បង្ករ​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ​ពេញ​ភូមិ និង ធ្វើអោយ​អ្នកដំណើរ​តាម​ដងផ្លូវ​រត់គេច​ចេញ​ទាំង​ព្រលឹងចុងសក់​។ ករណីនេះ​សមត្ថកិច្ច​មូលដ្ឋាន​បានត្រឹមតែ​ទៅ​រើស​សំបក​កា​ទូ​សយ​កមក​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ​។ ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅវេលា​កើតហេតុ​ខាងលើ​គេ​ឃើញ​មាន​រថយន្ត​ចំនួន​៣​គ្រឿង បាន​បើក​ប្រដេញ​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​ហោះ និង បាន​បើក​ជែង​គៀរ​គ្នា​ប្រ​សេក​ប្រសាច​តាម​ផ្លូវលំ​ចេញពី​ឃុំ​ធ្លក​វៀន មក​ឃុំ​ខ្ន​ឆ្មា ស្រុក​សាមគ្គី​មានជ័យ​។ ក្នុងនោះ​មាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​នព​ណ៍ស​ចំនួន​២​គ្រឿង និង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង​ទៀត​ពណ៍​ទឹកប្រាក់ ។

ប្រភព​បាន​អោយដឹងទៀតថា នៅក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពាក់​ស្លាក​លេខ (​នប​) ៣០ ៦៣ ដែល​បើក​ដេញ​ពីក្រោយ​បាន​ទាញ​កាំភ្លើង​អាកា​បាញ់​ជាច្រើន​គ្រាប់​គឺ បាញ់​នៅមុខ​ប៉ុស្តិ៍​ធ្លក​វៀន​៣​គ្រាប់ បាញ់​នៅមុខ​ប៉ុស្តិ៍​ខ្នា​ឆ្មា​២​គ្រាប់ និង បាញ់​តាមផ្លូវ​បន្តៗ​ជាច្រើន​គ្រាប់​ទៀត ធ្វើអោយ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង មិនដឹងថា ការបាញ់​នេះ​បង្ក្រាប​បទល្មើស​អ្វី​ពិតប្រាកដ​នោះទេ​? ។ ករណីនេះ​មិនបាន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ក្រោយពេល​កើតហេតុ​បានត្រឹមតែ​ទៅ​រើស​សំបក​កា​ទូ​សយ​កមក​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ​។

​ការបើក​រថយន្ត​ប្រដេញ​គ្នា​និង​បាញ់បោះ​សេរី​នេះ ប្រជាពលរដ្ឋ​សូម​សំណូមពរ ទៅដល់​លោក​ឧ​ត្ត​ម​សេនីយ៍ ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ជាពិសេស​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន ដែលជា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណបញ្ជាកា​រឯក​ខេត្តកំពង់ឆ្នាំង សូមមេត្តា​ជួយ​ចុះ​ស្រាវជ្រាវ​វែកមុខ ក្រុម​បាញ់បោះ​ដោយ​សេរី​នេះ​ផង តើ​ពួកគាត់​មាន​តួនាទី​ជា​អ្វីខ្លះ បាន​ហ៊ាន​បើករថយន្ត​ដេញ​បាញ់​រថយន្ត ហើយ​តើ​រថយន្ត​ដែល​ពួកគេ​ដេញ​បាញ់​នោះ មាន​បទល្មើស​អ្វីខ្លះ​។​

​ប្រភពពី​សមត្ថកិច្ច​ដែល​មិន​សប្បាយចិត្ត​បានអោយដឹង​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការដឹកជញ្ជូន​ឈើប្រណិត​និង​សត្វព្រៃ តាមផ្លូវ​ជាតិ​លេខ​៥​និង​តាមផ្លូវ​មួយចំនួនទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើម​ក​ម្រើ​កឡើ​ង​វិញ ហើយ​គេ​សង្កេតឃើញ​មាន​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​មួយចំនួន​បាន​បើករថយន្ត​ប៉ា​ទ្រុយ និង ប្រដេញ​ស្ទាក់ចាប់​រថយន្ត​ដឹក​បទល្មើស​ទាំងយប់​ទាំង​ថ្ងៃ បង្ករ​ការភ័យខ្លាច​ដ​ល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ។ ប៉ុន្តែ​ការបើក​រថយន្ត​ប្រដេញ​ចាប់​បទល្មើស​នេះ គឺ​គេ​ធ្វើឡើង​តែ​រថយន្ត​ណា​ដែល​មិនបាន​បង់លុយ​អោយ​ពួកគេ​ប៉ុណ្ណោះ ។ ករណីនេះ​គួរតែ​ថ្នាក់លើ​ជួយ​ពិនិត្យមើល​និង​មាន​វិធានការ​អោយមាន​ប្រសិទ្ធភាព​ផង កុំអោយ​ប្រជាពលរដ្ឋ​រិះគន់​តទៅទៀត ៕ ដោយ​៖ ចៅ សន​

×