Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមពង្វាងចរាចរ៣យប់ ខណ:ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេក្ដីជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ដីពីការ ពង្វាងចរាចរណ៍ នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង សន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក ដើម្បីដំឡើងគ្រោងដែកតួស្ពាន , ដូច្នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការអធ្យាស្រ័យ ធ្វើដំណើរវាងទៅតាមផ្លូវផ្សេងៗពីការដ្ឋាននេះ ប៉ុន្មានថ្ងៃសិន ដើម្បីឱ្យដំណើរសាងសង់ទទួលបាននូវប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុក។

ខណៈស្ពានអាកាសថ្មើរជើង ឈានដល់ដំណាក់កាល ដំឡើងគ្រោងដែកតួស្ពាននេះ អាជ្ញាធររាជធានីភ្នំពេញ សូមធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួន នៅក្បែរការដ្ឋានស្ពានអាកាសសន្ធរម៉ុកនេះ នាពេលយប់ៗ ដូចតទៅ ÷

  • សម្រាប់យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ គឺបិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣, ផ្លូវលេខ២៣៣, និងមហាវិថីម៉ៅសេទុងចាប់ពីធនាគារ អេប៊ីអេ ដល់ផ្លូវលេខ១២២។

-សម្រាប់យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ គឺបិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣, ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុងចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។

-សម្រាប់យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ដល់ផ្លូវលេខ២៣៣។

អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ចំណែកប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅក្បែរទីតាំងការដ្ឋាន ក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន, ផុតរយៈពេលនេះទៅ ការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកឲ្យធ្វើចរាចរជាធម្មតាវិញ, សង្ឃឹមថា បងប្អូន នឹងចូលរួមសហការក្នុងស្មារតីយោគយល់ អាធ្យាស្រ័យខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×