Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ បើកឱ្យចូលទស្សនាសារមន្ទីរ រោងភាពយន្ត រោងសម្ដែងសិល្បៈ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា នេះតទៅ

ភ្នំពេញ ៖ ការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឡើងវិញហើយ ដោយគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដារប្រតិបត្តិ SOP និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩, នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា សូមជម្រាបជូនដំណឹងចំពោះលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបថា ផ្អែកលើការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ ជាបណ្ដើរៗ និងតាមដំណាក់កាល ជាមួយភាពប្រយ័ត្នប្រយែងនិងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីថ្មី។

ក្នុងលេខនេះ ដើម្បីចូលរួមចំណែកបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច – សង្គម , ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត រោងសម្ដែងសិល្បៈ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការគោលការណ៍ស្តង់ដារប្រតិបត្តិ (SOP) ដែលរៀបចំឡើង រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងសេចក្ដីណែនាំនានា របស់ក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×