វិចិត្រករឆ្នើមម្នាក់ដែលមានថ្វីដៃច្នៃការងារសិល្បៈទាក់ទាញអោយទៅម៉ាក FENDI ក្នុងការរៀបចំថតម៉ូត (photo shoot) ពេលថ្មីៗនេះអ្នកនាងបានច្នៃរូបបង្ហាញម៉ូតរបស់ ម៉ាក Louis Vuitton ដោយបានយករូប មហាធ្មប់ ដ៏ល្បីដែលជាតួអង្គ អាក្រក់ក្នុងរឿង Harry Potter មកកាត់ត ហើយបំប្លែងពាក្យ LV ដែលជាអក្សកាត់ ហើយក៏ជា logo ម៉ាកនោះ ទៅជាពាក្យថា Lord Voldemort ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំងក្លា។ វិចិត្រកររូបនេះគឺអ្នកនាង @hey_reilly ក៏ជាឈ្មោះក្នុង Instagram របស់នាងផងដែរ៕ ក្ខិណី