Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យកាត់ដេរ-វាយនភណ្ឌ, អាកាសចរណ៍ និងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា លើកលែងពន្ធអប្បបរមា និងប្រាក់ជំពាក់ ៣ខែ

ភ្នំពេញ ៖ តាមរយៈការដាក់ចេញនូវវិធានការបន្ថែម សម្រាប់ជុំទី១០ ដើម្បីបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍នោះ, រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តលើកលែងការបង់ពន្ធអប្បបរមា សម្រាប់ រយៈពេល ៣ខែ បន្ថែមទៀត ចាប់ពី ខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ខណៈដែលវិស័យនេះ បាននិងកំពុងរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈជិត២ឆ្នាំ។

ក្នុងខ្លឹមសារសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងក្របខណ្ឌសាកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្ន និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមដែលចាំបាច់នានា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស ធានាបាននូវចីរភាពនៃភាពស៊ាំក្នុងសង្គម-សេដ្ឋកិច្ច និងការរៀនផ្លាស់ប្តូរឥរិយាបថ ដើម្បីសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ក្រោមក្របខ័ណ្ឌនៃផែនការយុទ្ធសាស្រ្ត ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩ និងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា វិស័យកាត់ដេរ-វាយនភ័ណ្ឌ , វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ជាដើម, តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជា បន្តជួយដល់ ÷

  • បន្តឧបត្ថម្ភប្រាក់ ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ៣ខែ បន្ថែមទៀត ចាប់ពីខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២១។
  • បន្តលើកលែងការបង់ពន្ធអប្បបរមាសម្រាប់រយៈពេល ៣ខែ បន្ថែមទៀត ចាប់ពីខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។
  • បន្តផ្ដល់ការអនុគ្រោះ ចំពោះការបង់ប្រាក់ជំពាក់ លើកម្រៃអាកាសចរស៊ីវិល ដោយពន្យាររយៈពេល ៣ខែ បន្ថែមទៀត ចាប់ពីខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×