Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនពួកអ្នកញៀនល្បែងជល់មាន់ ចំនួន២៦នាក់ និង ត្រៀមបញ្ជូនខ្លួន ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់!!!

ភ្នំពេញ ៖ កម្លាំង សមត្ថកិច្ចនៃនគបាលខណ្ឌមានជ័យសហការជាមួយ សមត្ថកិច្ចនគរបាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់កន្លែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២៦ នាក់ ប្រព្រឹត្តនៅចំណុចចំការពុទ្រា ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ។

នៅក្នុងប្រត្តិបត្តិការបង្ក្រាបនោះ, សមត្ថកិច្ចនគរបាល ក៏បានដកហូចំនួនម៉ូតូ ៣៩ គ្រឿង , មាន់ជល់មួយចំនួន ព្រមទាំងវត្ថុតាង ពាក់ព័ន្ធមួយចំនួន ផ្សេងទៀតផងដែរ។

បច្ចុប្បន្ននេះ, មនុស្សទំាង ២៦ នាក់ខាងលើ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×