Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងរាជធានីភ្នំញ កាត់ទោសជនជាប់ចោទបរទេស៣នាក់ ដាក់គុក ក្នុងម្នាក់ៗ កំណត់ ពី ២ ទៅ ២ ឆ្នាំ កន្លះ ជាប់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ និង ការសម្អាតប្រាក់ នៅកម្ពុជា!!

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ បានប្រកាសសាលក្រម និង ផ្តន្ទាទោសជនជាប់ចោទ ជា ជនជាតិបរទេស ចំនួន៣ នាក់ ដោយសម្រេចដាក់ពន្ធនាគារ ពួកគេក្នុងម្នាក់ៗ កំណត់ ពី ២ ទៅ ២ ឆ្នាំ កន្លះ ជាប់ពាក់ព័ន្ឌនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស និង ការសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

លោក សុង ប៊ុណ្ណារិ ទ្ធិ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ ជនជាតិបរទេសទាំង៣នាក់នេះ មានឈ្មោះ Goyal sandeep Kumar ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិឥណ្ឌា មុនចាប់ខ្លួនស្នាក់នៅអាផាតមិនបែលវីឡា ជាន់ទី៤ ផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានី ភភ្នំពេញ, និង ឈ្មោះ Tai kokpoh ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិសិង្ហបុរី មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានតុលាការ សម្រេចកាត់ទោសដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ ក្នុងម្នាក់ៗ។
ចំណែកឯ ជនជាប់ចោទម្នាក់ទៀតនឈ្មោះ Mohibeen Lebe Mohammas Maharof ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិស្រីលង្កា មុនចាប់ខ្លួន ស្នាក់ នៅផ្ទះលេខ១៨ សេ ផ្លូវលេខ ៥៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវជាប់ទោស នៅក្នុងពន្ធនាគារកំណត់ ២ ឆ្នាំ និង ៦ ខែ ។

ពួកគេទាំង៣ នាក់ខាងលើ ត្ត្រូវបានជាប់ចោទ ពីបទ ឆបោកមានស្ថានទម្ងន់ទោស និងការសម្អាតប្រាក់ តាមបញ្ញតិ្ត មាត្រា ៣៧៧ មាត្រា ៣៨០ នៃ ក្រមព្រហ្មទណ្ឌ និង មាត្រា ៣៨ នៃ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ២០២១។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២១ នៅក្នុងរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×