Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរសោះ! ធ្លាប់ជាសិស្សច្បងគេ តែង​ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​ប្អូនៗ មិន​គួរ​ណា​ជួប​រឿង​អកុសល​បែប​នេះ ជិះ​ម៉ូតូ​តែ​ឯង ក៏ត្រូវ​….

នារីម្នាក់បានធ្វើឲ្យមិត្តធ្លាប់រួមថ្នាក់សកលវិទ្យាល័យ និងមិត្តរួមការងារ ដែលត្រូវជាប្អូនៗ សម្តែងនូវក្តីសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីនាងបានបាត់បង់ជីវិត នៅក្នុងគ្រោះ.ថ្នា.ក់ចរាចរណ៍មួយដេកសន្ល.ប់ស្តូកស្តឹងតែឯង ​ដោយពុំដឹងថាជិះដួលខ្លួនឯង ឬ បុកប៉ះនិងអ្វីនោះទេ។ នេះបើតាមបុរសជាអ្នកដំណើរម្នាក់ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ដ៏រន្ធ.ត់នេះ បានកើតឡើងនៅម្តុំទួលបាក់កាំ ស្រុកត្បែង ខេត្តព្រះវិហារ ខណៈនារីរងគ្រោះត្រូវបានដឹងថានៅខាងគូលែន។

តែទោះយ៉ាងណា ជាអកុសល នារីរងគ្រោះខាងលើដែលគេស្គាល់ថាមានឈ្មោះ ធិញ សុខណាន់ បានស្លា.ប់គួរឲ្យអាសូរ បន្ទាប់ពីក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរបែ.កក្បាល និងចេ.ញឈា.មតាមច្រមុះច្រើន ហើយត្រូវការឈា.មចាំបាច់បំផុត។

ជាមួយការបាត់បង់មនុស្សដ៏ល្អម្នាក់ ដែលមានប្រវត្តិតស៊ូរៀនសូត្រយ៉ាងខ្លាំងបែបនេះ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Kaoseng Sreynoun ដែលត្រូវជាមិត្តភក្តិ បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖ លឿនពេកហើយបងស្រី ពិតជាស្តាយបងខ្លាំងណាស់ បងជាមនុស្សល្អមិនគួរណាបងទៅលឿនបែបនេះទេ សូមឲ្យបងទៅឲ្យបានសុខណា កើតជាតិណាៗកុំឲ្យបងជួបរឿងអកុសលដូចជាតិនេះទៀតអី រយៈពេលស្គាល់គ្នា៤ឆ្នាំនៅសកល វាមិនលឿនដូចពេលនេះទេ ពិបាកទទួលយកណាស់ រីករាយដែលបានស្គាល់បង​ និងពិតជាសោកស្ដាយណាស់ដែលបងចាកចេញនៅពេលនេះ មនុស្សរបស់ខ្ញុំ គ្រប់យ៉ាងសល់ត្រឹមតែការចងចាំ គ្រប់គ្នានឹងចងចាំបង មិត្តសកល។

ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Van Thach ក៏ត្រូវជាមិត្តភក្តិផងដែរ បានសម្តែងការសោកស្តាយជាខ្លាំង និងរៀបរាប់នូវអ្វីៗដែលរូបនាងធ្លាប់បានទូន្មានថា៖ ពាក្យក្នុងចិត្តដែលបងធ្លាប់និយាយ 4 ឆ្នាំកន្លងផុតទៅ បងថា បងនឹងខំរៀនឲ្យបានខ្ពស់ឲ្យមានចំណេះដឹងដោះស្រាយបញ្ហា ព្រោះបងថាយើងល្ងង់តូចទាបសំដីសាប និយាយអ្វីក៏មិនត្រូវក្នុងត្រចៀក កែវភ្នែកគេទេ។ ប៉ុន្មានខែមុនបងនិយាយថា ឆ្នាំក្រោយបងទិញឡានហើយ ព្រោះបងថាសម័យឥឡូវគេមើលឃើញតែអ្នកមានៗ ឡូយៗដូចគ្នា យើងសាមញ្ញៗគេមិនមើលយើងទេ… ។ ហើយចុះហេតុអ្វី បានបងមិនទាន់បានធ្វើតាមសន្យាខ្លួនឯងហើយបងទៅចោលបែបនេះ ? បងហត់ហើយមែនទេ?? បងអាចហត់គ្រប់យ៉ាងមែនហើយ បងទៅអោយបានសុខចុះណាបងណាន់ អារម្មណ៍មួយនេះនៅតែចាត់ទុកបងជាបងស្រីម្នាក់ ទោះទំនាក់ទំនងខាងក្រៅមិនស្និត តែចិត្តបេះដូងបងជាមនុស្សស្រីម្នាក់ដែលមានទាំងពាក្យជេ_ទូន្មានខ្ញុំប្រៀបដូចជាបងប្អូន… បើជាតិក្រោយមានពិត សូមអោយជីវិតបងកើតមកកុំឲ្យដូចជាតិនេះ សូមឲ្យបានមាននូវអ្វីៗដែលបងបានប៉ងប្រាថ្នានៅក្នុងជាតិនេះផងចុះ ពីប្អូនមេសា…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×