Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះ របស់ក្រុមហ៊ុន ខណៈដែលប្រជាប្រិយភាព របស់ក្រុមហ៊ុនមានការថយចុះ

spot_img

ភ្នំពេញ ៖ Facebook ដែលធ្លាប់ជាក្រុមហ៊ុន និងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយ នឹងលែងប្រើឈ្មោះហ្វេសប៊ុក ដើម្បីសម្គាល់ក្រុមហ៊ុនហើយបានងាកមកប្រើឈ្មោះ Meta ជំនួសវិញ ខណៈដែលកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមានការថយចុះជុំវិញពិភពលោកក្នុងពេលថ្មីៗនេះ។នេះបើតាមការផ្សាយរបស់នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ទាក់ទងទៅនឹងការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនលោក Zuckerberg បានបញ្ជាក់ថា ការប្រើឈ្មោះ Facebook សម្រាប់សម្គាល់ក្រុមហ៊ុនគឺវាភ្ជាប់ទៅនឹងផលិតផលតែមួយ ដែលវាមិនអាចតំណាងឱ្យអ្វីៗទាំងអស់ដែលក្រុមហ៊ុនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ឬនៅពេលអនាគត។ ជាមួយនឹងការប្រើឈ្មោះថ្មីសម្រាប់ស្គាល់ក្រុមហ៊ុន ពាក្យ “Facebook” នឹងត្រូវបានប្រើសម្រាប់សម្គាល់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះ ដែលដូចគ្នានិងកម្មវិធីមួយចំនួនទៀតមានដូចជា WhatsApp និង Instagram។

គួរបញ្ជាក់ដែរថា កាលពីដើមខែតុលាកន្លងទៅនេះ សមាជិកសភាសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ខ្លាំងៗទៅលើក្រុមហ៊ុនហ្វេសប៊ុកថា កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Instagram របស់ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់កុមារ បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានចុះផ្សាយព័ត៌មានទាក់ទងទៅនឹង ការស្រាវជ្រាវផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលបានបង្ហាញពីការព្រួយបារម្ភថា កម្មវិធីចែករំលែករូបថតរបស់ខ្លួនកំពុងតែបំផ្លាញសុខុមាលភាពរបស់កុមារ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×