Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ផ្លូវបំបែក ! គណបក្សខ្មែររួបរួមជាតិ ប្រកាសផ្អាកការបង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ ៖ នៅទីបំផុតគណបក្សខ្មែររួបរួមជាតិ បានប្រកាសផ្អាកការបង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ពោលគឺដោយសារតែគណបក្សហ៊្វុនស៊ិនប៉ិច កំពុងតែមានការប្រេះស្រាំផ្ទៃក្នុងយ៉ាងខ្លាំង រហូតឈានដល់ការប្តឹងផ្តល់គ្នាទៅក្រសួងមហាផ្ទៃ និងទៅតុលាការពាក់ព័ន្ធការដណ្តើមកាន់កាប់ត្រាគណបក្សហ៊្វុនស៊ិនប៉ិច។ ជម្លោះផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច គឺខណៈពេលដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងតែគង់សម្រាកព្យាបាលនៃប្រទេសបារាំង។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ CEN ថា គណបក្សខ្មែររួបរួមជាតិ បានសម្រេចផ្អាកការបង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនេះ ពីព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ជិតមកហើយ និងត្រៀមរៀបចំបេក្ខជនចូលរួមការបោះឆ្នោត២០២២ ខាងមុខនេះ។ ដោយលោកបានបញ្ជាក់ថា លោកមិនអាចរង់ចាំតទៅទៀតបានទេ ហើយទុកឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឲ្យបានចប់រួចរាល់សិនទៅ។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា “ការបង្រួបបង្រួមគ្នានេះ បើសិនជាមានការអូសបន្លាយពេលរហូតដល់ចុងឆ្នាំ២០២១នេះ គឺប្រហែលជាយឺតយ៉ាវហើយ ពីព្រោះបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ហើយបើមានការរួបរួមទាល់តែធ្វើឲ្យបាននៅដើមខែធ្នូ ឆ្នាំ២០២១ តែពេលនេះខាងគណបក្សហ៊្វុនស៊ិនប៉ិចកំពុងតែដំណើរការនៃការដោះស្រាយផ្ទៃក្នុង។ ហេតុនេះ ខាងលោកមិនអាចរង់ចាំតទៅទៀតបានទេ”។

ចំណែកលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មិនសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធការបង្រួបបង្រួមរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×