Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនយុវជនម្នាក់ ដែលសង្ស័យជាមេខ្លោង នៃ ក្រុមបងធំ ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាមានស្ថានទម្ងន់ទោស នៅខេត្តបាត់ដំបង!!

ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបូង កាលពីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១នេះ បានសម្រេចឃុំខ្លួនយុវជនត្រូវចោទម្នាក់ ដែលសង្ស័យ ជាមេខ្លោង នៃក្រុមបងធំ ដែលមានចំនួនច្រើននាក់ និង មានរហស្សនាមថា ” ក្រុមហៃវេបាណន់” នៅក្នុងខេត្តបាត់ដំបង ដាក់ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ការធ្វើសវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងការកាប់យុវជន មួយក្រុមទៀត បណ្តាលអោយរងរបួសធ្ងន់ និង ស្រាល ប្រព្រឹត្តកាលពីដើមខែកក្ដដា កន្លងទៅនេះ នៅលើសួនច្បារសម្ដេចក្រឡាហោមស ខេង ស្ថិត ក្រុងបាត់ដំបង។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មាន ឈ្មោះ ម៉ា ចិន្ត្រា ហៅ ចិត្រា ហៅម៉ៅ ភេទ ប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តខេត្តបាត់ដំបង ចោទប្រកាន់ពីបទ :” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយបានប្រព្រឹត្តអំពើហិង្សាដ៏ឃោរឃៅទៅលើភាគីម្ខាងទៀត) ប្រព្រឹត្តកាលពីយប់ថ្ងៃទី៦ កក្កដា ឆ្នាំ២០២១ នៅលើសួនច្បារសម្ដេចក្រឡាហោមស ខេង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនត្រូវចោទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៨ តុលា នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិរំចេក៤, សង្កាត់រតនៈ, ក្រុងបាត់ដំបង យោងតាមដីការបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តបាត់ដំបង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×