ភ្នំពេញ ៖ ក្នុងវរោកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ខួប ១៧ព្រះវស្សារបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តឡើង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ (ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ២០០៤ – ២០២១) ។
ទូលព្រះបង្គំជាខ្ញុំម្ចាស់ទាំងអស់គ្នា ជាគណ:គ្រប់គ្រង គណ:និពន្ធ ក្រុមការងារ បុគ្គលិក សហការីទាំងអស់ នៃក្រុមហ៊ុន PEN-Media Group ដែលមានបុត្រសម្ព័ន្ធ Cambodia Express News ( CEN ) សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាស្វេតច្ឆត្រ សូមទ្រង់ព្រះមេត្តាប្រោះព្រំ ថ្វាយព្រះពរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គប្រកបដោយព្រះបញ្ញាញាណ កម្លាំងពលំមាំមួន ព្រះជន្មាយុយឺនយូរ គង់ជាម្លប់ពោធិសម្ភារ ដល់កូនចៅរបស់ព្រះអង្គប្រជានុរាស្រ្តខ្មែរ និងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែប្រកបទៅដោយកិត្យានុភាពជាតិ និងអន្តរជាតិ ,
ប្រជាជនសម្បូរណ៍សប្បាយ រុងរឿង ប្រកបដោយសុភមង្គល ប្រទេសជាតិកាន់តែអភិវឌ្ឍទំនើបកម្ម ត្រដែតត្រដឹម ឧដុង្គឧត្តម ស្រស់បំព្រងជាដរាបរៀងទៅ។
ទូលព្រះបង្គំជាខ្ញុំម្ចាស់ទាំងអស់គ្នា មានមោទនភាពក្រៃលែង ដោយបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតជាមួយប្រជារាស្ត្រខ្មែរនៅគ្រប់ កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ននៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩។
ក្រាបបង្គំទូលថ្វាយ ពីទូលព្រះបង្គំជាខ្ញុំម្ចាស់ទាំងអស់គ្នា ជាគណ:គ្រប់គ្រង គណ:និពន្ធ ក្រុមការងារ បុគ្គលិក សហការីទាំងអស់ នៃក្រុមហ៊ុន PEN-Media Group ដែលមានបុត្រសម្ព័ន្ធ Cambodia Express News ( CEN ) ។
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១
ហត្ថលេខា និងត្រា
ឧកញ៉ា ជីប យុទ្ធារី






