Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍់​​ ទាញកាំភ្លើងបា.ញ់៥គ្រា.ប់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ , ជនដៃដល់រត់គេចបាត់

ភ្នំពេញ ÷ បុរសម្នាក់ត្រូវជនដៃដល់ដកកាំភ្លើងបា.ញ់ចំនួន៥គ្រាប់ ត្រូវ៣គ្រាប់បណ្តាលឲ្យដួលរងរបួសធ្ងន់ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទួច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២១ ចំណុចក្នុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះជុំ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មានប្រព័ន្ធនិងកូនមួយ បច្ចុប្បន្ន ស្នាក់នៅក្នុងបុរីហុកឆេង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានឃើញហេតុការណ៍មួយនេះប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2AY -3468​ ចុះពីស្ពានឥន្ធនូទិសដៅពីជើងមកត្បូ រួចបត់ឆ្វេងបម្រុងនឹងចូលទីក្រុងកោះពេជ្រ ខណៈបត់ដល់ចំណុចជិតនិងគល់ស្ពាន ស្រាប់តែលេចមុខជនដៃដល់បើករថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-1458 បើកស្របទិសពីក្រោយចុះពីស្ពានឥន្ធនូ រួចបានបទទៅប៉ះកញ្ចក់រថយន្តជនរងគ្រោះ ពីចំហៀងខាងឆ្វេងរងការខូចខាត ព្យាយាមបើកទៅមុខរួចជនរងគ្រោះ បានហៅជនដៃដល់ជាអ្នកបើករថយន្តបង្កឲ្យឈប់ស្រាប់តែបុរសជាជនដៃដល់ បានដកកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះចំនួន៥គ្រាប់ សំណាងល្អត្រូវចំជនរងគ្រោះ២គ្រា.ប់ គ្រាន់តែរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកជនដៃដល់បានបើករថយន្តគេចខ្លួន តែត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ ឃាត់បានតែរថយន្ត ចំណែកជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសមត្ថកិច្ចយករថយន្តជនដៃដល់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន បន្ទាប់មកនឹងធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនជនដៃដល់ដើម្បីយកមកចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

×