Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តទៅបុ.ករះកន្លែងលក់មីឆាបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនស្ថានភាពកំពុងតែភ្លៀងធ្លាក់ បានរេចង្កូតទៅបុ.ករះកន្លែងលក់មីឆាបណ្ដាលឱ្យរងការខូចខាតសម្ភារៈមួយចំនួន និងរងរបួសស្ត្រីម្នាក់ត្រូវរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកជនជាតិចិនបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចជិតនឹងស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌កណ្តុប្រមេះពាក់ផ្លាកលេខភ្នំពេញ 2BI-8718 បើកបរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ស្រាប់ តែរេចង្កូតរថយន្តទៅខាងឆ្វេងដៃជ្រុលទៅបុករះកន្លែងលក់មីឆា បណ្ដាលឱ្យសម្ភារៈមួយចំនួនរងការខូចខាត និងរងរបួសស្ត្រីម្នាក់ជាអ្នកលក់បញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងចំណុចកើតហេតុ រួចបានឃាត់បុរសជនជាតិចិន បើករថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា បន្ទាប់មកក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយ នៅពេលក្រោយ៕រក្សាសិទ្ធិដោយ ៖ សា មេត

×