Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត starex បើកលឿនដូចហោះជ្រុលទៅបុ.ករបាំងថ្មគល់ស្ពានអាកាស ៧ មករាក្រឡាប់ផ្ងារជើង និងរងរបួសស្ត្រីម្នាក់បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ÷បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងនារីជនជាតិចិនដូចគ្នាបានបើករថយន្ត starex មួយគ្រឿងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿនរេចង្កូតទៅបុ.កនឹងរបាំងថ្មរគល់ស្ពានអាកាស៧មករា បាក់មួយកង់និងទៅបុកបង្គោលស្លាកសញ្ញាបាក់មួយដើមទៀត រីឯរថយន្តបង្កក្រឡាប់ផ្ងារជើង និងរងរបួសនារីជនជាតិចិនម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី ចំណុចគល់ស្ពានអាកាស៧មករាក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនឹងនារីជនជាតិចិនដូចគ្នាបានបើករថយន្តម៉ាក starex មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-6285 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតរថយន្តទៅខាងស្តាំ ជ្រុលទៅបុ.កនឹងរបាំងថ្មគល់ស្ពានអាកាសប្រាំ៧មករា ពេញទំហឹងបណ្តាលឲ្យបាក់មួយកង់និងទៅបុកស្លាកសញ្ញាបាក់មួយដើមទៀត ចំណែករថយន្តបង្កវិញក្រឡាប់ផ្ងាជើង។ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់បាត់បង់អាយុជីវិតនោះទេ រងការខូចខាតតែទ្រព្យសម្បត្តិរដ្ឋនិងរថយន្តបង្កតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×