Sunday, June 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនបញ្ជាក់ថា គ្មានមូលដ្ឋានទ័ពរបស់ខ្លួនក្នុងតំបន់អាស៊ីកណ្តាលនោះទេ

spot_img

ប្រទេសចិនបានបញ្ជាក់សារជាថ្មីកាលពីល្ងាចថ្ងៃសុក្រថា ខ្លួនមិនមានមូលដ្ឋានទ័ពណាមួយនៅតំបន់អាស៊ីកណ្តាលនោះទេ ចំពេលដែលគម្រោងយក្សអាស៊ីមានគម្រោងសាងសង់មូលដា្ឋនទ័ពពិសេសនៅតំបន់ភាគខាងកើត នៃប្រទេសតាជីកស្ថានសម្រាប់ក្រសួងមហាផ្ទៃរបស់ខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រ។

លោក វ៉ាង វ៉េនបីនបានថ្លែងសារសង្ខេបខ្លីមួយថា៖ លោកអាចបញ្ជាក់ជំហរម្តងទៀតថា ប្រទេសចិនមិនមានមូលដ្ឋានកងទ័ពនៅតាមតំបន់អាស៊ីកណ្តាលណាមួយនោះទេ។»

ទោះជាយ៉ាងនេះក្តី អ្នកការទូតរូបនេះមិនបានផ្តល់ចម្លើយផ្ទាល់ចំពោះសំណួរអំពីសេចក្តីថ្លែងការណ៍របស់តាជីគីស្ថានដែលថាប្រទេសចិននឹងសាងសង់មូលដ្ឋានពិសេសមួយនៅភាគខាងកើតនៃប្រទេសរបស់ខ្លួន ក្រោយសម័យសូវៀត សម្រាប់ក្រសួងមហាផ្ទៃរបស់ខ្លួន។

ហើយក្នុងនោះ កិច្ចព្រមព្រៀងរវាងចិន និងតាជីកគីស្ថានមានតម្លៃជាង៨,៩លានដុល្លារចំពោះការសាងសង់អគារចំនួន១២ រួមមានអគារស្នាក់នៅ អគារចាត់តាំង១កន្លែង ក៏ដូចជា អាងស្តុកទឹក និងប៉មសង្កេតចំនួនពីរត្រូវបានអនុម័តដោយសភាតាជីកគីស្ថាន។ ក្នុងនោះ គ្រឿងបរិក្ខារក៏ត្រូវបានគ្រោងពង្រីកទំហំ ៣៥៥០ ម៉ែត្រការ៉េ (៣៨,២១១.៩ម៉ែត្រការ៉េ)៕ ប្រភព៖ Ani News

spot_img
×