ភ្នំពេញ៖ ធនាគារអេស៊ីលីដា បានបម្រើអតិថិជន និងរួមរស់ជាមួយប្រជាជនកម្ពុជា អស់រយះពេលជិត៣០ឆ្នាំហើយ ដោយបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកជម្រុញសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត តែងតែចាត់ទុកអតិថិជន ជាដៃគូរអាជីវកម្ម ដែលមិនអាចខ្វះគ្នាបាន។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះ ធនាគារអេស៊ីលីដា បាន និងកំពុងបម្រើអតិថិជន ស្តាប់អតិថិជន ស្វែងយល់អំពីតម្រូវការរបស់អតិថិជន ដើម្បីធនាគារអាចបំពេញតម្រូវការជូនពួកគាត់។
គួរបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ន ជាមួយសាខាចំនួន ២៦២ និងបុគ្គលិកចំនួន ១២ ១៨៧ នាក់ ធនាគារអេស៊ីលីដា បានបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងសាខាគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា៕