Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នូវវ៉ាក់សាំង EpiVacCorona ចំនួន២ប្រភេទ ដែលផលិតនៅរុស្ស៉ី

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នូវវ៉ាក់សាំង EpiVacCorona ចំនួន២ប្រភេទ ដែលផលិតនៅប្រទេសរុស្ស៊ី។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល បានបញ្ជាក់ពីលក្ខខណ្ឌនៃការប្រើប្រាស់៖ ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន។ ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។ ព័ត៌មានសំខាន់ៗ (ឧ.ឈ្មោះគ្រឹះស្ថានផលិត លេខឡូត៍ កាលបរិច្ឆេទផុតកំណត់។ ល។ គួរតែត្រូវបានកំណត់ និងកត់ត នៅក្នុងឯកសារដឹកជញ្ជូននិង / ឬឯកសារចែកចាយហើយត្រូវរាយការណ៍ទៅនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល។

លក្ខខណ្ឌពិសេសសម្រាប់រាយការណ៍អំពីសុវត្ថិភាព និងគ្រប់គ្រងប្រតិកម្មរំខាន បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការ (ត្រូវអនុវត្តដោយ អង្គភាពពាក់ព័ន្ធទាំងអស់ដែលមានកាតព្វកិច្ចអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៖ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ (NIP) នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដោយផ្អែកលើ Risk Management Plan (RMP) ដែលផ្ដល់ដោយក្រុមហ៊ុន ឬអាចរកបានពីអង្គការសុខភាពពិភពលោក។ មណ្ឌលព័ត៌មានឱសថកម្ពុជានៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ និងអង្គភាពពាក់ព័ន្ធដទៃទៀតត្រូវរាយការណ៍អំពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ (AEFI) និងតាមដានវ៉ាក់សាំង រួមទាំងកំណត់ត្រាលេខឡូតិ៍ដែលបានចែកចាយទៅទីកន្លែងផ្តល់ថ្នាំបង្ការ និងដែលបានចាក់ជូនបុគ្គលម្នាក់ៗ (ត្រូវកត់ត្រា លេខឡូតីវ៉ាក់សាំងក្នុងសៀវភៅផ្តល់ថ្នាំបង្ការ និងទម្រង់របាយការណ៍ស្តីពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ។ កម្មវិធីជាតិផ្តល់ថ្នាំបង្ការត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិកក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ (ដូចជាប្រតិកម្មអាណាហ្វីឡាក់ទិច) នៅទីកន្លែងចាក់វ៉ាក់សាំង រៀបចំប្រព័ន្ធសម្រាប់បញ្ជូន និងគ្រប់គ្រងបន្ទាន់នៃប្រតិកម្មរំខានបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ៕ រក្សាសិទ្ធិដោយ ៖កូលាប

×