ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN ថា រយៈពេល ២៨៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ២១១១លើក បណ្តាលឲ្យមនុស្សស្លា.ប់បាត់បង់ជីវិតចំនួន ១១៨៥នាក់ និងរបួសចំនួន ២៩០៣នាក់ ក្នុងនោះធ្ងន់ចំនួន ១៧៥៦នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លា.ប់ ៣នាក់ និងងរបួសចំនួន ១០នាក់ ក្នុងនោះធ្ងន់ចំនួន ៥នាក់ និងស្រាល ៥នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រះសីហនុ និងខេត្តស្ទឹងត្រែង។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៨៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៨២៣៧៥គ្រឿង ក្នុងនោះម៉ូតូចំនួន ១៣៧៥០២គ្រឿង និងរថយន្តចំនួន ៤៤៨៧៣គ្រឿង ក្នុងនោះរថយន្តតូច ៣៥៤១៣គ្រឿង និងធំ ៩៤៦០គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





