ខេត្តតាកែវ ៖ កូនអកតញ្ញូម្នាក់ត្រូវបានសម្ថតកិច្ចប៉ូលីសស្រុកតាំកក់ធ្វើការឃាត់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹងទាស់សំដីគ្នាកាប់ឪពុកបង្កើតរងរបួសធ្ងន់ ។ហេតុការនេះបានកើតឡើងនៅ ភូមិ សំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវកាល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលា ម៉ោង១៣ និង៥០នាទី ។
អធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឱ្យដឹងថាកូនអកតញ្ញូរូបនេះមាន ឈ្មោះ ឡេង ប្រុស ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយក ពូថៅ ទៅកាប់ ឪពុក បង្កើតរបស់ខ្លួនឈ្មោះ ឡេង ជឿនអាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្តាលអោយរងរបួសធ្ងន់។
ប្រភពពីរកន្លែងកើតហេតុបានប្រាប់ប៉ូលីសថាមុនពេលកើតហេតុគេឃើញឪពុកនិងកូនអង្គុយផឹកស្រាជាមួយគ្នា មួយសន្ទុះក្រោយមកក៍កើតមានទំនាស់ពាក្យសំដីជាមួយគ្នា ខណៈនោះកូនក៍បានទាញយកពូថៅកាប់ទៅលើឪពុកបង្កើតត្រូវចំគល់ស្មាខាងស្តាំ ចំនួន ០១ពូថៅបណ្តាលអោយរងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ ដូនកែវ