Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ បញ្ជូនជនសង្ស័យ៦នាក់ រហស្សនាមT4 ទៅកាន់តុលាការ ខណៈពេលមានអ្នករត់ការដោះលែងក្រុមចោរកា.ប់ប្ល.ន់ផ្លាកលេខម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ដែលមានរហស្សនាម (T4) មុខសញ្ញាកា.ប់ប្ល.ន់ផ្លាកលេខម៉ូតូពីជនរងគ្រោះយ៉ាងសកម្មត្រូវបាន កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋសង្កាត់ដង្កោ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន បានជាបន្តបន្ទាប់ក្រោយពេលទទួលពាក្យបណ្តឹង ពីឪពុកជនរងគ្រោះចំនួន២នាក់ បន្ទាប់ពីពួកគេបង្កហិ.ង្សានិងកា.ប់ប្ល.ន់យកផ្លាកលេខម៉ូតូ ពីជនរងគ្រោះជាច្រើនករណី។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទី ជនរងគ្រោះទី០១ឈ្មោះ សាត សំណេត ភេទប្រុស អាយុ១៦ឆ្នាំ ទី០២ឈ្មោះ យ៉ាន យ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1BK-8868 បានឌុបគ្នាទៅលេងបាល់ទះ នៅតារាងបាល់ហ្គាឡាក់ស៊ី ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះឌុបគ្នា ទៅដល់ខាងមុខតារាងបាល់ទាត់ហ្គាឡាក់ស៊ី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៨នាក់ ទី០១ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ គង់ កុសល់ ភេទប្រុស អាយុ១៨ឆ្នាំ ទី០៣ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកចំនួន០៥នាក់ទៀត មិនស្គាល់ឈ្មោះ ជិះម៉ូតូ ចំនួន០៤គ្រឿង បានមកដល់ដែរ រួចជនសង្ស័យឈ្មោះ ឈៀង សីហា បានចុះពីលើម៉ូតូកាន់កាំបិតប៉័ងតោ រត់សំដៅចូលទៅកា.ប់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់ រងរបួសត្រង់ចំង្កេះផ្នែកខាងក្រោយ ចំហៀងខាងស្តាំ (របួសធ្ងន់) និងកា.ប់ត្រូវជនរងគ្រោះឈ្មោះ សាត សំណេត រងរបួសស្មាខាងស្តាំមួយកាំបិត (របួសស្រាល) ហើយជនសង្ស័យ និងបក្ខពួក ថែមទាំងបានកាប់យកផ្លាកលេខម៉ូតូភ្នំពេញ 1BK-8868 របស់ជនរងគ្រោះឈ្មោះ សាត សំណេត ជិះគេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ នាំជនរងគ្រោះទាំង០២នាក់ ទៅព្យាបាលនៅក្លីនិកឯកជនសួគ៌ា រួចឈ្មោះ យឿន យ៉ាន ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់) និងឈ្មោះ ស៊យ សាត ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ សាត សំណេត) បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការ សាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។

លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី កម្លាំងសម្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ជាបន្តបន្ទាប់ រួមមាន :ទី០១ឈ្មោះ បាន ពេជ្រ ហៅ ទូ ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ទី០៣ឈ្មោះ ភី វិបុល ហៅ បឿន ភេទប្រុស អាយុ១៨ឆ្នាំ ទី០៤ឈ្មោះ ធូ ចាន់រិទ្ធិសែម ភេទប្រុស អាយុ១៨ឆ្នាំ ទី០៥ឈ្មោះ គង់ កុសល ភេទប្រុស អាយុ១៨ឆ្នាំ ទី០៦ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ 1FI-2877 មានចំនួន០១គ្រឿង ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន8652002 ចំនួន០១គ្រឿង ៣/ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIPHONE 6 ពណ៌ទឹកមាស០១គ្រឿង, IPHONE 5 ពណ៌ទឹកប្រាក់០១គ្រឿង, Redmi ពណ៌ខ្មៅ០១គ្រឿង) ត្រង់ចំណុចសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។

ហើយកន្លងមកជនសង្ស័យ និងបក្ខពួកខាងលើ បានធ្វើសកម្មភាពកា.ប់ប្ល.ន់យកផ្លាកលេខម៉ូតូជាច្រើនលើកថែមទៀត ជាក់ស្តែង លើកទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី បានធ្វើសកម្មភាពកា.ប់ប្ល.ន់យកផ្លាកលេខម៉ូតូ ភ្នំពេញ1CB-5670 ចំនួន០១ ជារបស់ជនរងគ្រោះឈ្មោះ ធីវ ចាន់រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ និងបានកា.ប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ ភ័ក្ត្រ សុផាត់ ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើឱ្យខូចខាតទាំងស្រុង ត្រង់ចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លើកទី០២ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី បានធ្វើសកម្មភាពកា.ប់បំផ្លាញម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IY-5167 មានលេខតួ និងលេខម៉ាស៊ីន363558 របស់ជនរងគ្រោះ ទ្រី សុគន្ថា ភេទប្រុស អាយុ២២ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៧២ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហើយជនរងគ្រោះខាងលើ ក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ ក្រោយពីមានចម្លើយសារភាព របស់ជនសង្ស័យខាងលើ ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចចាត់ការតាម នីតិវិធី។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនខ្លួនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×