ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះ។

ឯកឧត្តម គួច ចំរើន ត្រូវបានប្រកាសតំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានអចុន្ត្រៃយ៍ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ជំនួសឯកឧត្តម ជាម ហ៊ីម ដែលត្រូវទទួលតំណែងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចតែងតាំងតម្លើងឋានៈឯកឧត្តម គួច ចំរើន ពីអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ







