Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញអចលនទ្រព្យ៖ ចលនាទិញ-លក់លំនៅឋាន និងដីធ្លីនៅកម្ពុជា នឹងវិលត្រឡប់ មកធម្មតាវិញឆាប់ៗ

ភ្នំពេញ៖ អ្នកជំនាញវិស័យអចលនទ្រព្យ មានសុទិដ្ឋិនិយមថា ស្ថានភាពចលនានៃការទិញ-លក់លំនៅឋាន និងដីធ្លី នៅក្នុងប្រទេសកម្ពុជា នឹងវិលត្រឡប់មកធម្មតាឡើងវិញ ដូចកាលពីពេលមិនទាន់មានករណីផ្ទុះជំងឺរាតត្បាតកូវីដ១៩ នៅឆ្នាំ ២០២២ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

អ្នកជំនាញអចលនទ្រព្យ បានកត់សម្គាល់ថា ស្ថានភាពទីផ្សារទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បាន និងកំពុងងើបឡើងវិញបណ្តើរៗហើយ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ និងការបើកប្រទេសជាបណ្តើរៗឡើងវិញ។ លោកឧកញ៉ាជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងកាន់តែស្ទុះងើបឡើងកាន់តែខ្លាំងនៅឆ្នាំ ២០២២ខាងមុនេះ នៅពេលដំណើរការបើកប្រទេសពេញលេញ និងការបើកទទួលទេសចរណ៍វ៉ាក់សាំង។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងថា ក្រោយពីរាជរដ្ឋាភិបាល បើកប្រទេសពេញលេញឡើងវិញ និងបើកទទួលទេសចរណ៍វ៉ាក់សាំង វានឹងជំរុញឲ្យវិស័យបដិសណ្ឋាកិច្ច សណ្ឋាគារ និងអាជីវកម្មកម្សាន្ត ក៏ដូចជាវិស័យសំខាន់ៗផ្សេងទៀត នឹងចាប់ផ្តើមងើបឡើងវិញ។ ចំណែកវិស័យអចលនទ្រព្យ ក៏នឹងស្ទុះងើបជាប្រក្រតីឡើងវិញផងដែរ នៅពាក់កណ្តាលឆ្នាំ ២០២២ខាងមុខនេះ។

ការរាតត្បាតកូវីដ១៩ បានបង្កឱ្យមានការធ្លាក់ចុះនៃអំណាចទិញនៅក្នុងទីផ្សារអចលនទ្រព្យ ប៉ុន្តែអ្នកវិនិយោគ ក៏ដូចជា អ្នកជំនាញជាច្រើនជឿថា នេះគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ ហើយកំពុងបង្កើតក្តីសង្ឃឹមរបស់ពួកគេលើការស្ទុះងើបឡើងវិញនៅពេលវីរុសនេះស្ថិតក្រោមការគ្រប់គ្រង។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល ៥ខែឆ្នាំ ២០២១ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបចំនួន ១៨២៣ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ២៧៨គម្រោង។ ក្នុងនោះគម្រោងសំណង់លំនៅឋានមានចំនួន ១៦០៧គម្រោង ស្មើនឹង ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុបធ្លាក់ចុះ ១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងលំនៅឋាន ដែលបានអនុញ្ញាតសាងសង់គិតជាប្រាក់មានប្រមាណ ២៣៤៩លានដុល្លារ បានធ្លាក់ ៣២,៦ភាគរយ៕

×