Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនប្រុស-ស្រី២នាក់ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនចំនួន ២៨កព្ចាប់ នៅខេត្តកំពង់ឆ្នាំង!!

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ប្រុស-ស្រីចំនួន២នាក់ កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ឆ្នាំង បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុច ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនត្រូវចោទទាំង២នាក់មាន៖ ឈ្មោះ ឆន ហេង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ និង ម្នាក់ទៀត មានឈ្មោះ សាង ស្រីល័ក្ខណ៍ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនជាប់ចោទទាំង២ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ នៅចំណុចកើតហេតុ ខាងលើ។

ក្រោយឃាត់ខ្លួន, កម្លាំងសមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាង រួមមាន៖ -គ្រឿងញៀនចំនួន២៨កញ្ចប់, ទូរស័ព្ទ ចំនួន១គ្រឿង , កាំភ្លើងកែច្នៃ ចំនួន២ដើម , ដាវចំនួន១ដើម ព្រមទាំងសម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួនផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×