Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌នឹងធ្វើការពិនិត្យលើរឿងប្រជាពលរដ្ឋប្តឹងលោកអាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត ប្រព្រឹត្តអំពើស៊ីសំណូក សូកប៉ាន់

ភ្នំពេញ ៖ បន្ទាប់ពីលោកម៉ៅ ធនិន ទៅកាន់តំណែងជាអភិបាលខេត្តកំពតមិនបានប៉ុន្មានផង ស្រាប់តែមានរឿងមួយចំនួនរបស់ លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានផ្ទុះឡើងជាបន្តបន្ទាប់ដូចជា រឿងចាក់ដីរំលោភចូលព្រែកកោងកាង ការប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់ ជាថ្នូរនឹងការដោះលែងជនត្រូវចោទឲ្យនៅក្រៅឃុំ និងរឿងមិនប្រក្រតីមួយចចំនួនទៀត។ ហើយសំណុំរឿងអយុត្តិធម៌ខ្លះប្រជាពលរដ្ឋបានប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដោយប្តឹងសុំឲ្យដាក់វិន័យ និងធ្វើអធិការរកិច្ច។ ក្រៅពីដាក់ប្តឹងទៅក្រសួងយុត្តិធម៌ក៏មានបណ្តឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយដែរ។

លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៨៣២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តកំពត ត្រូវបានស្ត្រីម្នាក់ឈ្មោះ ប៉ុល លក្ខិណា អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងក្តីដាក់ពាក្យបណ្តឹងប្តឹងទៅឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយប្តឹងសុំឲ្យដាក់វិន័យ និងធ្វើអធិការរកិច្ចនៅក្នុងសំណុំរឿងក្តីរបស់ខ្លួនដោយដាក់ការសង្ស័យថា លោកចៅក្រម អាំង សុភា ប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់ ជាថ្នូរនឹងការដោះលែងជនត្រូវចោទឈ្មោះ ម៉ន សុខមាន ឲ្យនៅក្រៅឃុំ។

ចំណែកលោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៨ តុលានេះ “ក្រសួងយុត្តិធម៌នឹងធ្វើការពិនិត្យទៅតាមសមត្ថកិច្ចភារកិច្ចរបស់ក្រសួង។ ហើយខាងជំនាញពិនិត្យមើលសិនថា តើមានមូលដ្ឋានដើម្បីធ្វើអធិការកិច្ចឫអត់? ជំនាញគេនឹងពិនិត្យតាមនឹងបានគេមានវិធានការថា ត្រូវធ្វើអធិការឬមួយយ៉ាងម៉េច”។

រីឯលោកអាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត មិនធ្វើអត្ថាធិប្បាយទេ ដោយឲ្យសួរទៅអ្នកនាំពាក្យសាលាដំបូងខេត្តកំពតវិញ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×