Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូវ៉ាជែងរថយន្ត ជ្រុលទៅបុ.កម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលបោ.កក្បាលនឹងថ្នល់ស្លា.ប់ និងម៉ូតូម្ខាងទៀតរងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន វ៉ាជែងរថយន្តមិនចាំម៉ាកជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀត ចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោ.កក្បាលនៅហ្នឹងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកឯភាគីម្ខាងទៀត រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1IR-3099 ជិះឌុបនារីម្នាក់ពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវឌួងងៀប ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញបុរសជនរងគ្រោះ បានជិះម៉ូតូម៉ាកស្មាសរ៉េវ៉ូ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1AL-4707 ជិះបញ្រ្ចាសទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿន បានវ៉ាជែងនិងរថយន្តមួយគ្រឿង បើកបរនៅពីខាងមុខមិនចាំម៉ាក ក៏ជ្រុលចង្កូតទៅបុកចំពីមុខម៉ូតូឌ្រីមសង់ ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្មាស់ រេវ៉ូ ដួលបោកក្បាលនឹងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកភាគីខាងម៉ូតូឌ្រីមសង់ បានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ធ្វើការអស់វាយកម៉ូតូពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បន្ទាប់មកដោយពុំមានក្រុមគ្រួសារ ឲ្យមកទទួលក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តពោធិញ្ញាណ រង់ចាំក្រុមគ្រួសារមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖​ សា មេត

×