ភ្នំពេញ ÷ តារាសម្តែងនិងតារាចំរៀងដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា គឺលោកអេឡិចច័ន្ទត្រា សង្ស័យស្រវឹងស្រាបានបើករថយន្ត BMW ស៊េរីទំនើប ចុះពីលើស្ពានច្បារអំពៅ ក្នុងល្បឿនលឿន ជ្រុលទៅបុ.ករថយន្តដឹកប្រេង បើកតាមបណ្តោយផ្លូវនៅពីមុខចំពីក្រោយ ពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3D-2577 បើកចុះពីស្ពានច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាកBMW ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BA-3976 បើកបរដោយលោកអេឡិចច័ន្ទត្រា បើកចុះពីលើស្ពានច្បារអំពៅ ស្របទិសគ្នាពីក្រោយទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តដឹកប្រេងពីក្រោយ ពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខ្ទេ.ច ផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯរថយន្តដឹកប្រេងវិញ រងការខូចខាតផ្នែកខាងក្រោយតិចតួច សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាឲ្យរបួសនោះទេ គឺខូចខាតតែរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីទាំងសងខាង ព្រមយករថយន្តជួសជុលរៀងៗខ្លួន បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត









