Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តឡង់គ្រីស័រ បើកលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្ន ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ ប៉ើងទៅលើខឿនផ្លូវ រងការខូចខាត

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តឡង់គ្រីស័រ មួយគ្រឿងក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ កំពុងតែបើកឆ្លងផ្លូវចំពីជំហៀងក្រោយខាងស្ដាំ ពេញទំហឹងបណ្ដាលឲ្យប៉ើងខ្ទាត ទៅលើខឿនផ្លូវ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១កែងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AE-9573 បើកបរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2G-2929 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវ ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួនស្រាប់តែជ្រុលចង្កូតជាន់ហ្រ្វាំងមិនទាន់ ទៅបុ.ករថយន្តហាយឡែនឌ័រ ចំពីជំហៀងក្រោយខាងស្ដាំ ប៉ើងខ្ទាតឡើងខឿនផ្លូវ រងការខូចខាតយ៉ាងដំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសគ្រោះថ្នាក់នោះទេ រងការខូចខាតរថយន្តទាំងសងខាង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះទៅដល់រួចឱ្យភាគីទាំងពីរចរចាគ្នា ដោយមិនត្រូវក៏ជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×