ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីផ្លូវលំបម្រុងឆ្លងផ្លូវ ត្រូវយុវជន២នាក់ជិះម៉ូតូមកបុ.កចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យដួលបោ.កក្បាលនឹងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកឯភាគីម៉ូតូបង្ករងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូមួយគ្រឿងអត់ផ្លាកលេខ ធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម បម្រុងនឹងឆ្លងផ្លូវ ខណៈជិះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូធំមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1S-0007 ជិះតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ ចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាល នឹងថ្នល់ស្លា.ប់ភ្លាមៗចំណែកឯម្ចាស់ម៉ូតូបង្ក រងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯអ្នកអង្គុយក្រោយរួមដំណើរ ជាមួយគ្រាន់តែរបួសស្រាលត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកឯង ដើម្បីធ្វើការសួរនាំបន្ត។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយកម៉ូតូរងគ្រោះ និងម៉ូតូបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ខេត្តប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត












