បាត់ដំបង ៖ កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩ និង០៥នាទី នៅចំណុចក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមាស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣០៤ ត.ព្រ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ចេញដោយ លោក ឡេង វណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ យួត យី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទរួមភេទជាមួយអនីតិជន អាយុក្រោម ១៥ ឆ្នាំ ប្រព្រឹត្ត នៅប្រទេសថៃកាលពីអំឡុងឆ្នាំ២០១៨។
នៅក្រោយពេលចាប់ខ្លួន សមត្ថកិច្ចនគរបាលស្រុក បានរៀបចំឯកសារបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប


