Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៥នាក់ និង ដកហូតថ្នាំញៀនជាច្រើនគីឡូក្រាម នៅខេត្តសៀមរាប!!!!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយ កម្លាំងសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែ តុលាឆ្នាំ ២០២១ កន្លងទៅនេះ បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ចំនួន៥នាក់ និង រឹបអូសបានគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួន៥កញ្ចប់ធំ មានទម្ងន់ប្រមាណ៥គីឡូក្រាម នៅក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៥នាក់ និង វត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំឯកសារ និង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×