Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ សូមឪពុក-ម្ដាយ អ្នកអាណាព្យាបាល កុំភ្លេចនាំកូនចៅ អាយុ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងតាមការគួរ សម្ដេចប្រកាសបើកជាផ្លូវការ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ជាថ្មីទៀត សម្រាប់កុមារមានអាយុ ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នេះគឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩យ៉ាងស្រួចស្រាវ ក្រោយព្រឹត្តិការណ៍ «ឆ្លងក្នុងសហគមន៍២០កុម្ភៈ» ប៉ុន្តែកម្ពុជាធ្វើបានល្អរ ទាំងប្រព័ន្ធការពារ ការគ្រប់គ្រង និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតទទួលបានការកោតសរសើរពីបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ១៣,៧០៩,៤៨៧នាក់, ក្នុងរួមមាន៖

១- ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០០០,០៨៦នាក់ ,

២- ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៨៨,៨០២នាក់ ,

៣- ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩២០,៥៩៩នាក់

ចូលមកដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទៀតសោត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ អាយុ៥ឆ្នាំដូច្នេះ សូមឪពុក-ម្ដាយ អ្នកអាណាព្យាបាល កុំភ្លេចនាំកូនចៅទៅចាក់វ៉ាក់សាំងតាមការគួរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×