Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនស្នើចូលរួមកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចឌីជីថលជាមួយប្រទេសក្នុងតំបន់

ប្រទេសចិននឹងស្នើចូលរួមកិច្ចព្រមព្រៀងដៃគូសហការផ្នែកសេដ្ឋកិច្ចឌីជីថល ដែលបច្ចុប្បន្ននេះមានប្រទេសសិង្ហបុរី ញ៉ូហ្សេឡែន និងឈីលីកំពុងរៀបចំកិច្ចព្រមព្រៀងនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទៅលើផ្នែកបទប្បញ្ញត្តិឌីជីថល ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។

លោកស៊ី ជីនពីង បានថ្លែងក្នុងសុន្ទរកថាតាមរយៈប្រព័ន្ធអនឡាញក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមេដឹកនាំទាំង 20 នៅទីក្រុងរ៉ូមថា៖«ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិជាពិសេសលើសេដ្ឋកិច្ចឌីជីថល។»

លោក ជីនពីបន្ថែមថា៖«ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការជាមួយគណបក្សទាំងអស់ដើម្បសុខមាលភាពនឹងការអភិវឌ្ឍឱ្យកាន់តែប្រសើរផ្នែកសេដ្ឋកិច្ចឌីជីថល។»

ក្នុងនោះ ប្រធានាធិបតីប្រទេសចិនបានអំពាវនាវឱ្យប្រទេសទាំងអស់ពិភាក្សា និងបង្កើតច្បាប់អន្តរជាតិសម្រាប់អភិបាលកិច្ចឌីជីថល ដែលគោរពផលប្រយោជន៍របស់ភាគីទាំងអស់ និងជំរុញបរិយាកាសបើកចំហ យុត្តិធម៌ និងគ្មានការរើសអើងសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល។

កាលពីឆ្នាំមុន ប្រទេសចិនបានស្នើនូវច្បាប់មួយដែលត្រូវបានរចនាឡើង ដើម្បីការពាររដ្ឋាភិបាលបរទេសពីការទទួលបាននូវទិន្នន័យដែលរក្សាទុកនៅក្នុងស្រុក។ ហើយវាក៏ជាផ្នែកមួយនៃការប៉ុនប៉ងរបស់ចិនដើម្បីកំណត់ស្តង់ដារសកលសម្រាប់វិស័យឌីជីថល។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរឹតបន្តឹងនូវវត្តមានរបស់ក្រុមហ៊ុនចិន ដែលវាអាចផ្លាស់ប្តូររូបរាងសេដ្ឋកិច្ចពិភពលោកសម្រាប់ទសវត្សរ៍ខាងមុខ៕ ប្រភព៖ រ៉យទ័រ

×