Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យស្ទូចយករថយន្ដ Mercedes ស៊េរីទំនើប ពាក់ផ្លាកលេខនគរបាល 2-1449 ដាក់ឡូហ្គោប៉ូលីស និងបំពាក់សារ៉ែន យកទៅចាត់វិធានការតាមផ្លូវច្បាប់

ភ្នំពេញ ៖ រថយន្ដ Mercedes ស៊េរីទំនើបមួយគ្រឿង ដែលពាក់ផ្លាកលេខនគរបាលក្លែងក្លាយ (ន.ប 2-1449) និងដាក់ឡូហ្គោប៉ូលីស បំពាក់សារ៉ែន
ត្រូវបាននាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យសមត្ថកិច្ចស្ទូចយកទៅចាត់វិធានការតាមផ្លូវច្បាប់។

រថយន្ដ Mercedes ស៊េរីទំនើប ត្រូវបានគេឃើញចត នៅមុខអគារអូឡាំព្យា ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បញ្ជាក់ប្រាប់បណ្ដាញព័ត៌មានថា ក្រោយពីទទួលបានព័ត៌មាន នាយឧត្ដមសេនីយ៍បានបញ្ជាឲ្យសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាប់វិធានការតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ ៖ កូលាប

×