ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងសៀមរាប កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ប្រុស-ស្រីចំនួន៥នាក់ក្នុងនោះមានជនជាតិថៃម្នាក់ និង ខ្មែរ ៤នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការរក្សា និងជួញដូរគ្រឿងញៀនប្រភេទ ម៉ាទឹកកក (WY) មានទម្ងន់ជាង ៥ គីឡូ ស្មើនឹង ៥៦.៣៩៧ គ្រាប់ ប្រព្រឹត្តនៅចំណុច ណ្តោ យផ្លូវវិមានឈ្នះៗទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ជនត្រូវចោទទាំង៥នាក់ ដែលត្រូវចាប់ឃាត់ខ្លួនខាងលើ មាន ឈ្មោះ ៖ ទី ១- ឈ្មោះ លឹម ហេង ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិថៃ ។ ទី២- ឈ្មោះ អាត នឿត ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ។ ទី៣- ឈ្មោះ សល់ សេងលី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ។ ទី៤- ឈ្មោះ ខុង ខុម ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ។ និងទី៥- ឈ្មោះ សឹម សត្យា ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ។
ពួកគេត្រូវបាន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ពីបទ « រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង អាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ក្នុង ម្នាក់ៗ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព។
ពួកគេត្រូវបានចាប់ខ្លួនកាល ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចបណ្តោយផ្លូវវិមានឈ្នះៗ ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតវត្ថុតាងរួមមាន:គ្រឿងញៀន សរុបមានប្រភេទមេតំហ្វេតាមីន គ្រាប់ (WY) ទម្ងន់សុទ្ធ ៥ គីឡូ និង ៧៥.៧៩ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


