ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២១នេះ បានឃុំខ្លួនជនត្រូវចោទចំនូន៣នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំកាត់ទោស តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹង ការរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួនជាង ២គីឡូក្រាម ប្រព្រឹត្ដនៅខេត្តកំពង់ចាម ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនត្រូវចោទទាំង ៣ នាក់ខាងលើ មានឈ្មោះ៖ ទី១-ឈ្មោះ ស៊ាត សីហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បោកអ៊ុត ទីលំនៅបច្ចុប្បន្នភូមិយាងថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប៉ៃលិន, ទី២-ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិរោងចក្រ សង្កាត់បរយ៉ាខា ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន, និង ទី៣-ឈ្មោះ សឿង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ ជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិអូរច្រាំង សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។

ពួកគេត្រូវបាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ប្រឈមនឹងការជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ២០ ឆ្នាំ រហូតដល់អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពីពន្ធនាគារ ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ នៅខេត្តកំពង់ចាម ។ សមត្ថកិច្ចនគរបាល ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន២កញ្ចប់ធំ មានទម្ងន់ ២,០៦៩.២៧ក្រាម, រថយន្តម៉ាកកាមរីបាឡែននពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ១គ្រឿង និងទូរស័ព្ទដៃ ៣គ្រឿង ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

