Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​រឹងមាំ សម្រាប់​ប្រទេស​កម្ពុជា និង​ហានិភ័យ​ចំពោះ​ ​ភាព​ប្រកួតប្រជែង​

spot_img

​​ភ្នំពេញ ៖ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​មាន​កំណើន ៧% ក្នុង​ឆ្នាំ ២០១៨ និង ២០១៩ ដោយសារ​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​សកលលោក នេះ​បើ​តាម​ការលើកឡើង​ពី​របាយការណ៍​ស្ដីពី​ទស្សនៈ​វិស័យ​អភិវឌ្ឍន៍​អាស៊ី ដែល​ជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​នៅ​​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨​។​

​លោក Jan Hansen សេដ្ឋ​វិទូ​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ក្នុង​រយៈពេល​ខ្លី បានមក​ពី​ការនាំចេញ​ដ៏​រឹងមាំ និង​កំណើន​លំហូរ​ចូល​នៃ​ការ​​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស សកម្មភាព​ក្នុង​វិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក​។ ទោះជា​យ៉ាងណា​ក៏ដោយ ការកើនឡើង​ប្រាក់​ឈ្នួល ភាពលំបាក​ក្នុង​ការធ្វើ​ធុរកិច្ច និង​ភាព​ប្រកួតប្រជែង​កាន់តែខ្លាំង​អាច​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​កម្ពុជា​”​។ “​គោលនយោបាយ​សម្រួល​ដំណើរការ និង​នីតិវិធី​ដែល​ចាំបាច់​សម្រាប់​ធ្វើ​ធុរកិច្ច​នឹង​ជួយ​លើកកម្ពស់​សហគ្រិនភាព ធ្វើ​ឱ្យ​សមាហរណកម្ម​ក្រុមហ៊ុន​ក្នុងស្រុក​ជាមួយនឹង​វិស័យ កម្មន្តសាល​កាន់តែ​មាន​លក្ខណៈ​ស៊ីជម្រៅ​បន្ថែមទៀត ព្រមទាំង​ជួយ​បង្កើត​ការងារ​ល្អៗ​បន្ថែមទៀត​”​។​

​របាយការណ៍​បានឱ្យដឹងថា ទិន្នផល​ឧស្សាហកម្ម​របស់​កម្ពុជា​ទំនងជា​នឹង​បន្ត​កើនឡើង ៩,៦% នៅ​ឆ្នាំ​នេះ ជាមួយនឹង​ការ​ថមថយ​កំណើន​នៃ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង ដែល​អាច​កាត់កង​ដោយ​កំណើន​ខ្ពស់ជាង​មុន​ក្នុង​ឧស្សាហកម្ម​ដែល​ទើប​នឹង​លេច ចេញ​ជា​រូបរាង ដូចជា ឧស្សាហកម្ម​ផលិត​គ្រឿង​អគ្គិសនី គ្រឿងបន្លាស់​រថយន្ត កង់ អង្ករ និង​កៅស៊ូ ជាដើម​។ កំណើន​ក្នុង​វិស័យ​សេវាកម្ម និង​បន្ត​មាន​ភាពល្អប្រសើរ ពោល​គឺ ៧.១% នៅ​ឆ្នាំ​នេះ ដោយសារ​ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​ច្រើន​។ សន្មត​ថា អាកាសធាតុ​មាន​ស្ថានភាព​អំណោយផល កសិកម្ម​របស់​ប្រទេស​កម្ពុជា​នឹង​មាន​កំណើន ១,៨% ក្នុង​ឆ្នាំ ២០១៨​។​

​គោលនយោបាយ​សារពើពន្ធ​នឹង​មាន​លក្ខណៈ​ពង្រីក​បន្ថែម​នៅ​ឆ្នាំ​នេះ ជាង​កាល​ពី​ឆ្នាំ ២០១៧ ដោយ​កំណើន​ប្រាក់ចំណូល នឹង​ត្រូវ​ស្រូប​យក​ដោយ​ចំណាយ​ខ្ពស់​ជាង​មុន និង​ដោយ​ឱនភាព​សារពើពន្ធ ដែល​អាច​កើន​ឡើង​ទៅ​ដល់ ៥,១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ឱនភាព​គណនី​ចរន្ត (​ដោយ​មិន​រាប់បញ្ចូល​ការផ្ទេរ​ធនធាន​ជា​ផ្លូវការ​) នឹង​មាន​ការកើនឡើង​នៅ​ឆ្នាំនេះ ដោយសារ​ចំណាយ​សម្រាប់​ប្រេង និង​ផលិតផល​នាំចូល​ដទៃទៀត​មាន​ការកើនឡើង​ក្នុងប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​មួយ​នេះ​។ កំណើន​លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ឥណទាន​ផ្លូវការ​ពី​ក្រៅ​ប្រទេស​ទំនង​នឹង​អាច​រ៉ាប់រង​ឱនភាព​គណនី​ចរន្ត​បាន ព្រមទាំង​អាច​បង្កើន​ទុនបម្រុង​ក្រៅ​ប្រទេស​រហូត​ដល់​ប្រមាណ ១០ ពាន​លាន​ដុល្លារ​ត្រឹម​ចុងឆ្នាំ ២០១៨ ពោលគឺ​អាច​រ៉ាប់រង​ការនាំ​ចូល​ប្រមាណ ៦,១ ខែ​។​

​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​នេះ អាច​ប្រឈម​នឹង​ហានិភ័យ​នៅ​ផ្នែក​ខាងក្រោម ដោយសារ​ភាព​ងាយ​រងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា ចំពោះ​ភាពមិនប្រាកដប្រជា​នៃ​វិស័យ​ហិរញ្ញវត្ថុ​សកលលោក ដែល​គេ​អាច​សង្កេតឃើញ​កន្លងមក ដូច​ជា​ការបង្កើន​ផលធៀប​ឥណទាន​ធនាគារ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​ទ្វេដង​នៅក្នុង​​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ​រហូតដល់ ៧៦% កាលពី​ឆ្នាំ​មុន​នេះ​។ ខណៈពេល​ដែល​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​​ហានិភ័យ​ឥណទាន និង​ការបង្កើន​ទុនបម្រុង ដែល​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ពេល​ថ្មីៗ​នេះ បាន​ជួយ​កាត់បន្ថយ​កំណើន​ឥណទាន​របស់​ធនាគារ​មក​នៅត្រឹម ១៥% គិត​ត្រឹម​ចុងឆ្នាំ​មុន​នេះ ឥណទាន​សម្រាប់​វិស័យ​អចល​ទ្រព្យ​មាន​ការកើនឡើង​រឹតតែ​ឆាប់រហ័ស​ទៅទៀត​៕ ដោយ ​៖ ​បញ្ញស័​ក្តិ​

spot_img
×