Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្រ្តី ចង់ធ្វើការខំមិន ឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ ប៉ុន្តែបើសម្តេចឆ្លើយតប ក្នុងឋានៈសម្តេចជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទីការងារនោះ

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចចង់ធ្វើការខំមិនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋណាស់ តែរឿងខំមិននេះ គួរគប្បីក្រសួង ឬស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហា ត្រូវតែធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋតែម្តង ប៉ុន្តែបើសម្តេច ឆ្លើយតប ក្នុងឋានៈសម្តេច ជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទី ភារកិច្ចក្នុងកិច្ចការដែលពាក់ព័ន្ធការងារនោះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធ នាការចាក់សម្រាប់កុមារមានអាយុ៥ ឆ្នាំនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីថ្ងៃនេះជាថ្ងៃបិទយុទ្ធនាការ ចាក់វ៉ាក់សាំងក្នុងទ្រង់ ទ្រាយធំក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក៏ដោយ ប៉ុន្តែនៅមានប្រជាពលរដ្ឋនៅចម្ងល់ ហើយបានចូលខំមិនក្នុងផេកហ្វេសប៊ុករបស់សម្តេច ដោយបានលើកឡើងពីបញ្ហាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេច នៅមានពេលវេលា នឹងធ្វើការឆ្លើយទៅកាន់ប្រជាពលរដ្ឋផ្ទាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចចង់ធ្វើការខំមិនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋណាស់ តែរឿងខំមិននេះ គួរគប្បីក្រសួង ឬស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហា ត្រូវតែធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋតែម្តង។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា បើសម្តេច ឆ្លើយតបបែបនេះ ក្នុងឋានៈសម្តេច ជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទី ភារកិច្ចក្នុងកិច្ចការដែលពាក់ព័ន្ធការងារនោះ។ ទន្ទឹមគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួង ស្ថាប័នពាក់ ព័ន្ធត្រូវបានដានការចូលមកខំមិនរបស់ប្រជាពលរដ្ឋក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីឆ្លើយតបរាល់ចម្ងល់របស់ពលរដ្ឋ និងមានចំណាត់ការដោះ ស្រាយជូនពួកគាត់បានភ្លាមៗផងដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប

×